បុរសម្នាក់ត្រូវបានស្ត្រីជាសាហាយស្មន់ចាក់សម្លា.ប់ក្រោយមានជម្លោះពាក្យសម្ដី

ខេត្តបាត់ដំបង! បុរសម្នាក់ត្រូវបានស្ត្រីដែលជាសាហាយស្មន់ចាក់និងកន្ត្រៃបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្រុមទី១០ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អាន់ វុធ ភេទប្រុស អាយុ៤៦ឆ្នាំ ចំណែកជនដៃដល់មានឈ្មោះ នេត ចំប៉ី ភេទស្រីអាយុ៥២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិឃុំជាមួយគ្នា និងបានលួចទាក់ទងគ្នារយៈពេលបីឆ្នាំមកហើយ  ហើយនៅយប់កើតហេតុវេលាម៉ោង៧យប់ស្ត្រីជនដៃដល់ដែលជាស្រីពោះម៉ាយបានហៅបុរសរងគ្រោះមកហូបនំបញ្ចុកនៅផ្ទះរបស់ខ្លួន បន្ទាប់មកក៏បានពិភាក្សាគ្នានិងសុំអោយជនរងគ្រោះជួយចិញ្ចឹមក្នុង០១ខែ ១០ម៉ឺនរៀល តែត្រូវបានជនរងគ្រោះប្រកែកថាមិនមានលុយទេព្រោះប្រពន្ធប្រមូលយកអស់ៗ ក្រោយមកក៏មានឈ្លោះប្រកែកនិងប្រតៃប្រតប់គ្នារហូតស្ត្រីជនដៃដល់បានប្រវ៉ាយកកន្ត្រៃមកចាក់ជនរងគ្រោះរួចបានយកអាល់កុលចាក់ស្រោយលើខ្លួនដុតថែមផងដែរ។

ប្រភពដដែលបានបន្តថា ក្រោយកើតហេតុស្ត្រីជនដៃដល់បានរត់ទៅទទួលកំហុសប្រគល់ខ្លួនឲ្យទៅសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកពិនិត្យធ្វើកោសល្យវិច័យនិងប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

CATEGORIES
Share This