លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន ចូលរួមថវិកា១០,០០០,០០០រៀល ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់
បន្ទាយមានជ័យ ៖ លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចូលរួមថវិកាចំនួន១០,០០០,០០០រៀល (ដប់លានរៀល) ជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ។
ការរួមចំណែកឧបត្ថម្ភនេះ ធ្វើឡើងក្នុងដំណើរជួបសំណេះសំណាល រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ។
ក្នុងដំណើរចុះតាមបណ្តាខេត្ត ជួបសំណោះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋនេះ សម្តេចតេជោ បានថ្លែងអំណរព្រះគុណ សម្ដេចសង្ឃ នៃគណៈសង្ឃមហានិកាយ និងអរគុណដល់សប្បុរសជននានា ដែលចូលរួមឧបត្ថម្ភស្បៀង ព្រមទាំងថវិកា ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ៕
CATEGORIES ព័ត៌មានជាតិ