សង្ស័យផឹកស្រវឹងរហូតវង្វេងលូនចូលក្នុងរូងដីឆ្កែកាយបណ្តាលអោយថប់ដង្ហើមស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តបាត់ដំបង! បុរសម្នាក់សង្ស័យផឹកស្រាស្រវឹងខ្លាំងរហូតវង្វេងទៅលូនចូលដេកក្នុងរូងដីឆ្កែកាយបណ្តាលអោយថប់ដង្ហើមស្លាប់ទាំងមនុស្សនិងមេឆ្កែយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦និង៥០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ធ្នាំ២០២២ នៅចំណុចក្រុមទី១៦ ស្ថិតក្នុងភូមិមុខរាហ៍2 ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលសាកសពមានឈ្មោះ ញ៉ាញ់ ម៉ែន ភេទប្រុស អាយុ២៨ឆ្នាំ។
តាមការបំភ្លឺពីឈ្មោះ សុទ្ធ វិន ភេទស្រី អា
យុ៦៤ឆ្នាំ រស់នៅក្រុមទី១៦.ភូមិមុខរាហ៍2 ឃុំមុខរាហ៍ ស្រុករុក្ខគិរី ដែលត្រូវជាម្តាយបង្កើតសពបានអះអាងថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ កូនខ្លួនបានទៅផឹកស្រាជាមួយមិត្តភក្តិ បន្ទាប់មកបានមកផឹកនៅក្នុងកម្មវិធីបង្កក់អ្នកភូមិបន្តទៀត លុះដល់ម៉ោង១០យប់ឃើញកូនខ្លួន(សព)មកដល់ផ្ទះវិញដើររកកន្លែងដេក ខ្លួនក៏ចូលដេកលង់លក់ទៅ លុះព្រីកឡើងនៅម៉ោង០៦និង៥០នាទីខ្លួន
ដើររកកូនតែមិនឃើញ បន្ទាប់មកខ្លួនក៏ដើរទៅក្នុងផ្ទះចាស់ខ្លួនបានឃើញជើងកូនចេញមកក្រៅមាត់រន្ធឆ្កែកាយក្នុងផ្ទះចាស់ខ្លួនបានស្រែកហៅកូនៗនិងបងប្អូនជិតខាងមកជួយកាយដីយកកូនខ្លួន
ពេលកាយដីយកចេញមក កូនខ្លួនបានស្លាប់បាត់ទៅហើយ និងមេឆ្កែមួយក្បាលក៏ស្លាប់នៅក្នុងនោះផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះទៅពិនិត្យធ្វើកំណត់ហេតុនិងសាកសួរបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុ បន្ទាប់មកក្រុមការងារជំនាញបានធ្វើការសន្និដ្ឋានថាសពឈ្មោះ ញ៉ាញ់ ម៉ែន បានស្លាប់ដោយថប់ខ្យល់ដង្ហើម(មូលហេតុស្រវឹងរួចចូលក្នុងរូងដីឆ្កែកាយបណ្តាលឲ្យចេញមិនរួចថប់ដង្ហើមដាច់ខ្យល់ស្លាប់តែម្តង)បន្ទាប់មកបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។