ពលរដ្ឋប្រទះឃើញ គ្រាប់មីនតោនមិនទាន់ផ្ទុះ ១គ្រាប់ កប់ក្រោមដីក្រោយផ្ទះ ក្បែអូរព្រំដែនកម្ពុជាថៃ
បន្ទាយមានជ័យ ៖ គ្រាប់មីនមិនទាន់ផ្ទុះ ១គ្រាប់ ត្រូវបានប្រជាពលរដ្ឋម្នាក់ ប្រទះឃើញកប់ក្រោមដី ខណៈបើកត្រាក់ទ័រឈូសដីក្នុងចំការ ។
ហេតុនេះ កើតឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចដីចំការមួយកន្លែងក្បែរអូរព្រំដែនកម្ពុជាថៃ ក្រោយផ្ទះប្រជាពលរដ្ឋឈ្មោះ ខន វិរៈ ភេទប្រុស អាយុ៣០ឆ្នាំ ក្នុងភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបាន ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យ និងហំព័ទ្ធខ្សែរសុវត្ថិភាព កុំឲ្យប្រជាពលរដ្ឋប៉ះពាល់គ្រាន់មីន ដើម្បីរងចាំមន្ត្រីជំនាញស៊ីម៉ាក់ មកដោះយក ឬកម្ទេចចោលនឹងកន្លែងតាមជំនាញ ៕