បើកបរ ខ្វះការប្រុងប្រយ័ត្ន បានរ៉េចង្កូតឡើងបុកអាហារដ្ឋានមួយកន្លែង រងរបួសធ្ងន់០២នាក់

បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ ខណៈជិះម៉ូតូក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរ៉េចង្កូតឡើងបុក ជញ្ជាំងអាហារដ្ឋានមួយកន្លែង នៅវេលាម៉ោង០២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកែង ស្ថិតក្នុងភូមិរំចេក សង្កាត់រតនៈ ខេត្តបាត់ដំបង ។

ប្រភពបានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅ មួយគ្រឿង គ្មានផ្លាកលេខបើកបរជិះគ្នាពីរនាក់ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ ចំណុចផ្លូវកោងបត់មិនទាន់ បានជ្រុលចង្កូតឡើងបុក ជញ្ជាំងអាហារដ្ឋានមួយកន្លែង បណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់តែម្តង ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញ បានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This