តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង នឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ សំរាប់អ្នកជំនាន់ក្រោយ

បន្ទាយមានជ័យ ៖ តំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង នឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ បន្ទាប់ពីត្រូវបានកែលំអរឡើងវិញ គ្រប់សមិទ្ធផល ចាស់ៗនិងកសាងបន្ថែមទៀត នូវហេដ្ថារចនាសម្ព័ន្ធផ្សេងៗ ។

នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក យ៉ែម សារឿន នាយករងនៃនាយកដ្ឋានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា ខណៈ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែងដើម្បីចាក់បំពេញធ្លា ធ្វើប្រព័ន្ធលូ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង បញ្ជៀសការលិចលុងនារដូវវស្សាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។

លោកស្រី មួង សុភឿន អភិបាលរងស្រុកម៉ាឡៃ បានឲ្យដឹងថា កន្លងមកទីតាំងប្រវត្តិសាស្ត្ររងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ធ្វើអោយខូចខាតរចនាសម្ព័ន្ធផ្លូវ លូរំដោះទឹក បរិវេណទីតាំងប្រវត្តិសាស្ត្រ លិចសួនច្បារ បង្កឲ្យដើមឈើជាច្រើនដើម ត្រូវងាប់ជាបន្តបន្ទាប់ ។  ដោយមើលឃើញផលប៉ះពាល់នេះ អភិបាលស្រុកម៉ាឡៃលោក ស្វាយ ជា បានគៀងគរសប្បរសជនដាក់លូរំដោះទឹកប្រមាណជា២២៥កង ធ្វើរ៉េហ្គែ គ្រោងចាក់ផ្លូវបេតុងដែលមានទទឹង ៨ម៉ែត្រចូល ក្នុងទីតាំងប្រវត្តិសាស្ត្រផងដែរ ។

លោកស្រី មួង សុភឿន បានថ្លែងអំណរគុណដល់សប្បុរសជន ក្នុងមូលដ្ឋានពិសេសឯកឧត្ដម ឈឹត ឈឿន ប្រធានក្រុមហ៊ុនKCគ្រុប តំបន់ប្រតិបត្តិការសឹករងម៉ាឡៃ ផ្នែកប្រតិបត្តិការសឹករងម៉ាឡៃ ដែលបានគំទ្រ និងថែរក្សាកន្លងមក។

លោកវរសេនីយ៍ឯក យ៉ែម សារឿន មានប្រសាសន៍ថា ក្រោយមានការលិចលង់ដោយជំនន់ទឹកភ្លៀងក្រុមការងារស្រាវជ្រាវប្រតិសាស្ត្រ យោធាគ្រោងនឹងស្ថាបនាឡើងវិញនូវហេដ្ថារចនាសម្ព័ន្ធ សំណង់ប្រវត្តិសាស្ត្រ រៀបចំសួន កែលំអរអោយគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ប្រវត្តិសាស្ត្រយោធាតេជោសាតាំង ព្រោះតំបន់នេះ នឹងក្លាយជាទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រសំរាប់អ្នកជំនាន់ក្រោយ ងាយស្រួលក្នុងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ ក្នុងសម័យមុនៗ ដែលវីរះជនបានសាងឡើងក្នុងបំណងការពារបូរណៈភាពទឹកដី ។

លោកវរសេនីយ៍ឯក យ៉ែម សារឿន បានថ្លែងអំណរគុណដល់គ្រប់បណ្ដាអង្គភាពពាក់ព័ន្ធ និងសប្បុរសជនដែលបានជួយឧបត្ថមគាំទ្រ ទាំងស្មារតីនិងថវិការ ដើម្បីអោយតំបន់ប្រវត្តិសាស្រ្តមួយលេចមុខមាត់បង្អួតទេសចរណ៍នាថ្ងៃអនាគត ៕

CATEGORIES
Share This