សិស្សវិទ្យាល័យហ៊ុន សែនប្រម៉ោយជាច្រើននាក់ដួលសន្លប់បន្តបន្ទាប់គ្រូពេទ្យសន្និដ្ឋានអាចបណ្តាលមកពីកត្តាចិត្តសាស្ត្រ
ពោធិ៍សាត់៖ សិស្សសាលាវិទ្យាល័យហ៊ុន សែនប្រម៉ោយស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់ចំនួន១៣នាក់ស្រីទាំងអស់បានដួលសន្លប់ជាបន្តបន្ទាប់គណ:គ្រប់គ្រង់សាលារួមជាមួយលោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យបានបញ្ជួនមកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពប្រម៉ោយ ។
ហេតុការនេះកើតឡើងនៅវេលា០៨ព្រឹកថ្ងៃទី០៣ខែកុម្ភ:ឆ្នាំ២០២៣នេះគឺជារឿងចម្លែកព្រោះសិស្សដួលសន្លប់ទាំង១៣នាក់នោះសុទ្ធតែជានារីទាំងអស់។
យោងតាមរបាយការណ៍សន្និដ្ឋានបឋមរបស់មណ្ឌលសុខភាពប្រម៉ោយចំពោះករណីដួលសន្លប់នេះអាចបណ្តាលមកពីកត្តាចិត្តសាស្ត្រពោលគឺភ័យតៗគ្នា រួមផ្សំការហូបចុកគឺពួកអត់អាហារពេលព្រឹកទៀតផង។
យ៉ាងណាក្តីមកទល់និងពេលនេះមិនទាន់មានសិស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេពោលគឺសិស្សទាំងនោះមានអាការ:ធូរស្រាលជាបណ្តើរៗវិញហើយ ដោយមានការយកចិត្តទុកដាក់បំផុតពីឯកឧត្តមអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងជាពិសេសក្រុមគ្រូពេទ្យ។
បើទោះបីអាការ:វិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរជាបណ្តើរៗក្តី សិស្សស្រីទាំង១៣នាក់នោះបច្ចុប្បន្នកំពុងស្ថិតក្រោមការព្យាបាលនិងយកចិត្តទុកដាក់តាមដានរបស់ក្រុមគ្រូពេទ្យនៅក្នុងមណ្ឌលសុខភាពប្រម៉ោយរហូតដល់មានសុខភាពប្រក្រតី១០០%វិញទើបក្រុមគ្រួពេទ្យអនុញ្ញាតឱ្យវិលត្រឡប់គេហដ្ឋាន។
លោកវង្ស អេង អភិបាលស្រុកវាលវែងបានដឹងថាក្រោយពីអាជ្ញាធរមូលដ្ឋានសហការជាមួយក្រុមពេទ្យខេត្ត ស្រុកចុះពិនិត្យក្នុងបរិណវេណសាលាគឺពុំមានអ្វីកត់សំគាល់នោះទេ នៅថ្ងៃអាទិត្យសប្តាហ៍នេះឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកវាលវែងសុំឱ្យគណ:គ្រប់គ្រងសាលាធ្វើពិធីសែនប្រេនដល់ម្ចាស់ទឹកដីដើម្បីសេចក្តីសុខនិងបើកសាលាឱ្យសិស្សានុសិស្សសិក្សារៀនសូត្រឡើងវិញ៕