សម្តេចតេជោ ហ៊ុន សែន កំណត់រយៈពេលឈប់ទទួលពាក្យ សុំចូលធ្វើការរបស់បុគ្គលិកVOD ត្រឹមម៉ោង៥ ថ្ងៃ២៨ កុម្ភៈ ២០២៣

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានកំណត់រយៈពេលឈប់ទទួលពាក្យសុំចូលធ្វើការរបស់បុគ្គលិកVODត្រឹមម៉ោង៥ ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

សារព័ត៌មានខ្មែរពិត សូមផ្សាយខ្លឹមសារទាំងស្រុង របស់ សម្តេចតេជោ ហ៊ុន សែន ដូចតទៅ ៖ “កាលពីថ្ងៃ១៤ កុម្ភៈ ២០២៣ ខ្ញុំបានប្រកាសផ្តល់ក្របខ័ណ្ឌរដ្ឋជូនបុគ្គលិកវិទ្យុវីអូឌី ដែលបានបាត់បងការងារធ្វើ ។ គិតត្រឹមល្ងាចថ្ងៃ១៧ កុម្ភៈ ២០២៣នេះ មានបុគ្គលិក៨រូប បានមកដាក់ពាក្យសុំចូលធ្វើការ ។ ដើម្បីបញ្ចប់ការងារនេះ ខ្ញុំសូមកំណត់រយៈពេលឈប់ទទួលពាក្យ សុំចូលធ្វើការត្រឹមម៉ោង១៧.០០នាទីថ្ងៃ២៨ កុម្ភៈ ២០២៣ ។ ខ្ញុំសូមបញ្ជាក់សារជាថ្មីថាវិទ្យុវីអូឌី គ្មានថ្ងៃរស់ឡើងវិញឡើយនិងខ្ញុំសូមអរគុណ ចំពោះអ្នកបង្ហោះសារថាបងប្អូនមួយចំនួន មិនចូលមកធ្វើការរដ្ឋទេសុខចិត្តធ្វើស្រែ និងឡើងត្នោត ។ ខ្ញុំសូមជូនពរឲ្យអ្នកទាំង អស់នោះរកការងារបានធ្វើដើម្បីចិញ្ចឹមជិវិត ។ ក្របខ័ណរដ្ឋនៅពេលនេះ ត្រូវមានការប្រឡងយ៉ាងតឹងតែងទើបអាចចូលបានប្រសិនបងប្អូនមិនទទួលយក ដោយមិនបាច់ប្រឡងខ្ញុំពិតជាមានការអរគុណ ។ ពួកអាក្រក់មិនបាច់បង្ហោះសារឌឺដង ដាក់ខ្ញុំទេព្រោះខ្ញុំនឹងរុញទូកបណ្តោយទឹក ដើម្បីឲ្យពួកអ្នកដឹងពីរបៀបដែលខ្ញុំគិតនិងធ្វើការ ៕

CATEGORIES
Share This