សង្ស័យជំងឺស្កន់ជ្រូករើឡើង បណ្តាលអោយប្រកាច់ធ្លាក់ចូលទឹកស្រះ លង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតទឹកស្រះ ស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៥និង៣០ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតក្នុងក្រុមទី៣ ភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង សង្ស័យបណ្តាលមកពីជំងឺស្កន់ជ្រូករើឡើង ។

បើតាមការលើកឡើងរបស់ឈ្មោះ យូ រឿប អាយុ ៧៧ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានអោយដឹងថា កូនស្រីរបស់ខ្លួនឈ្មោះ រឿប ចាន់រាត្រី អាយុ៣៣ឆ្នាំ ជាមនុស្សមានជំងឺស្កន់ជ្រូកតាំងពីក្មេងមកម្ល៉េះ ជួនកាលក្នុងមួយថ្ងៃប្រកាច់ពីរទៅបីដង ហើយនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលខ្លួនត្រឡប់មកពីច្រូតស្មៅគោវិញមិនឃើញកូនស្រី ជាជនរងគ្រោះ ពេលនោះក៏បានដើររករហូតដល់ម៉ោង ១៥និង៣០ នាទីទើបប្រទះឃើញសាកសពកូន អណ្ដែតទឹកស្រះខាងជើងផ្ទះ។

បន្ទាប់ពីឃើញដូច្នេះ ខ្លួនក៏បានលើកសាកសពកូនស្រីមកដាក់នៅក្នុងផ្ទះ រួចក៏បានជិះម៉ូតូមកប្រាប់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់រុន ឱ្យបានដឹង និងបានពិនិត្យកោសល្យវិច័យ និងបានសន្និដ្ឋានថាសាកសពពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដ បន្ទាប់មកក៏បានប្រគល់អោយក្រុមគ្រួសារយកធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This