ស្ត្រីម្នាក់បានស្លាប់ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនពីលើ

ខេត្តបាត់ដំបង! ស្រ្តីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តកិនពីលើនៅវេលាម៉ោង ០៨និង១០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវខ្នងអាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AA-6277 បើកបរដោយឈ្មោះ យឿន សេរី ភេទប្រុស អាយុ៣៧ឆ្នាំ និងអ្នករួមដំណើរម្នាក់ជាប្រពន្ធឈ្មោះ នាត តាំង អាយុ៣៨ឆ្នាំ ទាំងពីរនាក់រស់នៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ធ្វើដំណើរតាមផ្លូវលើខ្នងអាភាសដែលកំពុងស្ថាបនាដើម្បីទៅនេសាទត្រី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្របពេលដែលគេទើបបាញ់ទឹក ធ្វើអោយផ្លូវរអិលបណ្តាលអោយដួល ស្របពេលដែលរថយន្តដឹកដីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3D-8991បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់( រត់គេចខ្លួនបាត់)បើកបរពីក្រោយកិនត្រូវមួយចំហៀងខ្លួនបណ្តាលអោយស្លាប់តែម្តង ចំណែកប្តីរងរបួសបន្តិចបន្តួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយក មធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

CATEGORIES
Share This