កើតទុក្ខមិនសុខចិត្ត នឹងគេបរិហាតាមរយៈ Messenger ពីមួយទៅមួយ ស្ត្រីមេម៉ាយម្នាក់ ប្តឹទារជំងឺចិត្ត ១ម៉ឺនដុល្លា
បន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយជាអាជីវករម្នាក់ ឈ្មោះ នឿន វណ្ណ អាយុ៤២ឆ្នាំ មានទីលំនៅ ខេត្តបន្ទាយមានជ័យ បានកើតទុក្ខមិនសុខចិត្ត បានដាក់ពាក្យបណ្តឹងទៅតុលាការ អោយជួយរកយុត្តិធម៌ និងទារជំងឺចិត្ត១ម៉ឺនដុល្លា ពីស្ត្រីមា្នក់ឈ្មោះ វឿន ថា អាយុ២៩ឆ្នាំ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបរិហារកេរ្តិ៍ជាសាធារណៈ តាមប្រព័ន្ធទំនាក់ទំនងសង្គម Messenger ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ ។
តាមរយៈការជួបផ្តល់សម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មានអ្នកនាង នឿន វណ្ណ បានរៀបរាប់ថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ រូបនាងបានស្គាល់ឈ្មោះ វឿន ថា ជាច្រើនឆ្នាំមកហើយ និងជាអ្នកជិតដិត ធ្លាប់ដើរលេងផឹកស៊ីជាមួយគ្នា ដោយទាំងមិនដែលមានទំនាស់ជាមួយគ្នាទៀតផង ស្រាប់តែ ឈ្មោះ វឿន ថា បានផ្ញើសារតាមរយៈ Messenger ជាសំលេងទៅអ្នកស្គាល់គ្នា ជាមួយនាងខ្ញុំជាច្រើននាក់ ហើយច្រើនលើកច្រើនសារផង ដោយនិយាយបរិហារនាងខ្ញុំថា “ធើគ្នាក្នុងដុបចេក គេហៅចូលផ្ទះសំណាក់ ចូលក្លឹបរាំដូចសំផឹង និងចោទនាងខ្ញុំថា បានលួចចិញ្ចៀនថែមទៀត” ។ ការបរិហាកេរ្ត៍នេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនាងខ្ញុំ និងគ្រួសារនាងខ្ញុំជាខ្លាំង ទើបនាងខ្ញុំទ្រាំមិនបាន សម្រេចចិត្តដាក់ពាក្យបណ្ដឹង ពីបទ បរិហាកេរ្ត៍ ទៅតុលាការកាលពីថ្ងៃទី៩ ខែកុម្ភះ ឆ្នាំ២០២៣ ។
ចំពោះការប្តឹងនេះ ស្រ្តីមេម៉ាយខាងលើ ទាំងមានសាក្សី និងសម្លេង ដែលបាននិយាយបរិហាកេរ្ត៍លើរូបនាង ។ ការប្ដឹងទៅតុលាការ គឺ សុំអោយតុលាការផ្ដន្ទាទោស និងអោយបង់ជំងឺចិត្ត និងសុំទោសជាសាធារណៈ តាមច្បាប់ លើស្ត្រី ឈ្មោះ វឿន ថា ។
តាមរយៈបណ្តឹងនេះ តុលាការបានចាតការហើយ បានចេញដីការកោះម្តងហើយ តែចុងបណ្តឹងមិនចូលខ្លួនដោយសារតែមាន មន្ត្រី ស៊ីម៉ាក ម្នាក់នៅពីក្រោយមិនអោយចូលខ្លួន ទៅតាមដីការកោះ របស់តុលាការ និងបានអោយទៅសំងំលាក់ខ្លួននៅខេត្តផ្សេង ។
ដោយសារតែ មានអ្នកនៅពីក្រោយស្រ្តីជាចុងបណ្តឹង ស្រ្តីរងគ្រោះបាននិយាយទាំងទឹកភ្នែក ទទូចសុំអោយសម្តេចទាំងពីរ ជួយរកយុត្តិធម៌ ដល់ស្រ្តីដូចជារូបគាត់ផង ៕