ប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ លើភូមិចំនួន២ របស់ស្រុកភ្នំស្រុក
បន្ទាយមានជ័យ ៖ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និង សុរិយោដីខេត្តបន្ទាយមានជ័យ បានធ្វើការផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅភូមិស្វាយស និងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។
ពិធីនេះប្រព្រឹត្តទៅ ក្រោមការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក រ៉ូ បូរ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក ជូ បុត្រ អភិបាលស្រុកភ្នំស្រុក និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបីនិងប្រជាពលរដ្ឋ ៕
CATEGORIES ព័ត៌មានជាតិ