អគ្គិភ័យ បានឆាបឆេះរោងដាក់ចំបើង០១ខ្នង ទាំងស្រុងនៅស្រុកបាណន់

បាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះ រោងដាក់ចំបើងពលរដ្ឋ០១ខ្នងទាំងស្រុង នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា រោងដាក់ចំបើងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ១០ម៉ែត្រ×៦ម៉ែត្ត ធ្វើអំពីឈើ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ជា  ក្តី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ (ឆេះអស់ទាំងស្រុង ) តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យចុះជួយអន្តរាតម៍ បាញ់ទឹកពន្លត់ទាន់ពេលនោះទេ ដោយសារទទួលបានដំណឹងយឺត ហើយបន្ទាប់មកសមត្ថកិច្ច បានសាកសួរនៅកន្លែងកើតហតុ ដោយម្ចាស់បានបញ្ជាក់ថា មូលហេតុដែលបង្កអោយឆេះឡើងនេះ គឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

ដោយ ៖ សាលី

CATEGORIES
Share This