ផ្ទះប្រជាពលរដ្ឋចំនួន៥០ខ្នងនៅតំបន់ព្រំដែនរងការបំផ្លាញដោយខ្យល់កន្ត្រាក់
បាត់ដំបង÷ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹកមានភ្លៀងកក់ខែលាយឡំជាមួយខ្យល់កន្ត្រាក់ បានបក់បោកបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៥០ខ្នង ដែលឧបទ្ទវហេតុបង្កឡើងដោយគ្រោះធម្មជាតិនេះបានកើតឡើងនៅល្ងាចថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិសាស្ត្រ ឃុំពេជ្រចិន្តា និងឃុំអូររំដួល។
អាជ្ញាធរស្រុកភ្នំព្រឹកបានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះ ដំបូងឡើយគឺបង្កឡើងដោយខ្យល់បោកបក់យ៉ាងខ្លាំង បន្ទាប់មកមេឃក៏ចាប់ផ្តើមធ្លាក់ភ្លៀងមួយមេយ៉ាងធំជាហេតុនាំឲ្យផ្ទះរបស់ប្រជាពលរដ្ឋរងការបំផ្លិចបំផ្លាញតែម្តង។
ជាមួយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះដែរបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋ និងរោងផ្ទុកដំឡូងស្ងួតសរុបចំនួន ៥០ខ្នង ក្នុងនោះនៅឃុំពេជ្រចិន្តា ចំនួន៤៧ខ្នង និងឃុំអូររំដួល ចំនួន០៣ខ្នង ដែលខ្លះបណ្តាលឲ្យប៉ើងរលំតួផ្ទះ និងប៉ើងរប៉ើកដំបូលផងដែរ។
CATEGORIES ព័ត៌មានជាតិ