រថយន្តព្រូសទំនងអ្នកបើកបរខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូថរថយន្តកូរ៉េ បណ្តាលអោយខូចខាតផ្នែកខាងមុខ

ខេត្តបាត់ដំបង! រថយន្តុម៉ាកព្រូសមួយគ្រឿងទំនងអ្នកបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងនៅវេលាម៉ោង ១៣និង១៥នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងកើតស្តុបពេទ្យពរពី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េប្រភេទដឹកទំនិញពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខ,ភ្នំពេញ2O-7933បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានអូសហ្វ្រាំងឈប់ ភ្លាមនោះក៏ស្រាប់តែមានរថយន្តព្រូស ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង 2B-3165 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកគូថរថយន្តកូរ៉េពេញទំហឹងបណ្តាលឱ្យផុងក្បាលចូលរងការខូចខាតផ្នែកខាងមុខតែមិនបណ្តាលអោយរងគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុភាគីទាំងសងខាងបានធ្វើការជជែកសម្របសម្រួលគ្នាជិតមួយម៉ោងទើបសម្រេចបញ្ចប់ដោយយករថយន្តទៅធ្វើរៀងៗខ្លួនតែម្តង។

CATEGORIES
Share This