លោកឧត្តមសេនីយ៍ទោ សាត គឹមសាន សំណេះសំណាលនិងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយជូនមន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាលមរណៈ

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០ ២៣នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងបេីកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍ និងគ្រួសារមន្ត្រីនគរបាលមរណៈ ចំនួន៧៦នាក់ដែលធ្វេីឡើងនៅសាលប្រជុំអគារAក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក លោកស្រីឧត្តមសេ នីយ៍ ត្រី លោកវរសេនីយ៍ ស្នងការរង លោ កនាយការិយាល័យ នាយរងការិយាល័យ លោកអ ធិការនគរបាលក្រុង-ស្រុក លោកមេប ញ្ជាការវរសេ នាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោក-លោកស្រីមន្ត្រីនគរបាលចូលនិវត្តន៍ និងក្រុមគ្រួសារមន្រ្តីនគរបាលមរណៈជាច្រេីនរូបផងដែរ។

ឋិតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានមានប្រសាសន៍ថា កន្លងមកសម្តេចតេជោ ដែលជាប្រធានអតីតសមាគមយុវជនទូទាំងប្រទេស លោកបានស្រង់ឈ្មោះអតីតយុទ្ធជនទាំងអស់ដែលនៅសេសសល់ពីសង្គ្រាមដើម្បីជួយទំនុកបំរុងជាប្រចាំ ដែលបានផ្ដល់ផ្ទះ ផ្តល់ដីជូនដល់គ្រួសារអតីតយុទ្ធជនផងដែរ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការផ្តាំផ្ញើនិងសាកសួរសុខទុក្ខដល់ក្រុមគ្រួសារ ហើយក៏សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះបងៗដែលជានិវត្តន៍ជនទាំងអស់ ក៏ដូចជាតំណាងក្រុមគ្រួសារនៃសព សូមត្រេកអរជាអនេកកប្បការដែលបងៗសម្រេចការងារជោគជ័យក្នុងការងារបំពេញតួនាទីភារកិច្ចកន្លងមក និងសូមជូនពរអោយជួបប្រទះតែសេចក្តីសុខ សុវត្ថិភាពល្អ ហើយនិងសម្រេចអ្វីៗបានដូចប្រាថ្នា។

CATEGORIES
Share This