ក្រុមទន្ទ្រានកាន់កាប់ដីព្រៃ រនាមដូនសំ ចំនួន ២ក្រុមបង្កជម្លោះកាប់ចាក់គ្នា ដណ្ដើមដីព្រៃ

បន្ទាយមានជ័យ ៖ ផ្ទុះអំពើហឹង្សាដោយសារ ដណ្តើមកាន់កាប់ដីព្រៃបរិស្ថាន រនាមដូនសំ បណ្តាលអោយមនុស្សពីរនាក់ ក្នុងចំណោមមនុស្សជាច្រើននាក់ នៃក្រុមម្ខាងរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ រីឯកម្ខាងទៀតមានគ្នាបីនាក់ ជាម្ចាស់ដំណាំ ត្រូវខាងអ្នករងរបួសធ្ងន់ នាំគ្នាព្រួតវ៉ៃនិងកាប់ អោយរបួសស្រាលបានរត់គេចខ្លួន ។

ហេតុការនៃអំពើហឹង្សាខាងលើ បានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នៅលើទីតាំងដីមួយផ្នែក នៃដីបរិស្ថាននៃដែនជំរកសត្វព្រៃ រនាមដូនសំ ចំណុចវាលរាំវង់ និងស្រះថៅកែយ៉ ស្ថិតនៅក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

តាមការសាកសួរភាគីទាំងពីរ ដែលផ្ទុះហឹង្សាដាក់គ្នាសុទ្ធតែ បានចោទដាក់គ្នាថា មួយក្រុមដែលរងរបួសធ្ងន់ មានប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ លោក ឈឹម ប៊ុននី នៅពីក្រោយខ្នងដោយមានឈ្មោះ  ស្វាយ នឿន និងឈ្មោះ ព្រំ សាម៉នម៉េត ជាអ្នកដឹកនាំអោយឈ្មោះ អឹម ភឿន ឈ្មោះ អឹម នឿង ឈ្មោះ ឡោម គី. ឈ្មោះ ហិន អៀង ឈ្មោះ យាយណាន  ឈ្មោះ សម្បត្តិ   ឈ្មោះ ក្ដិប
ឈ្មោះ ក្អួន  ឈ្មោះ ហ៊ិន ធិន អ្នកចុះដឹកនាំបែងចែកអោយពលរដ្ឋកាប់រាន់ដីព្រៃសង់ខ្ទមកាន់កាប់ និងដើរគម្រាមកំហែងខាងពលរដ្ឋមួយក្រុមទៀត ដែលមានឈ្មួញចាំទិញដី នៅពីក្រោយដែលបានកាប់រានយកដីព្រៃសងខ្ទម និងដាំដំណាំរួចអោយរុះរើចេញ រួចវាស់លក់អោយពលរដ្ឋដទៃ ក្នុងមួយឡូដ៍១លាន់រៀល ។

អ្នករបួសធ្ងន់ ក្នុងហេតុការនេះចំនួន០៣នាក់ ទី១ ឈ្មោះ អ៉ីម ប៉ាត់ ទី២ ឈ្មោះ អ៊ីម នឿង ទី៣ ឈ្មោះ អ៊ីម ភឿត ហើយក្នុងចំណោមទាំងបីនាក់នេះ ក៏មានម្នាក់ជាអ្នកបង្ករអំពើរហិង្សា ប្រើអាវុធខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន គំរាមកំហែងទៅលើប្រជាពលរដ្ឋម្ខាងទៀតរហូតដល់សមត្ថកិច្ចឃាត់ខ្លួន ប្រមាណជាបីខែក៏ចេញមកវិញ ។

ដោយឡែកភាគីរបួសស្រាល ដែលបានគេចខ្លួន មានបីនាក់បងប្អូន ដែលមានបងឈ្មោះ ខែម រិន្ទ មុនឈានដល់ការផ្ទុះហឹង្សា គឺ ដោយសារតែរឿងខាងភាគីរបួសស្រាលរត់គេចខ្លួន បានទៅកាប់ដើមចេកដែលឪពុកកអោយ ទៅកាប់ហើយខាងរបួសធ្ងន់ ហាមមិនអោយកាប់ កើតជារឿងប្រកែចគ្នាថាដីរៀងខ្លួន ។

ជុំវិញការចោទប្រកាន់ របស់ភាគីម្ខាងទៀតលោក ឈឹ ប៊ុននី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ បានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា លោកពុំមានអ្វីជាប់ពាក់ព័ន្ធទៅលើការកាត់ទន្ទ្រានដីព្រៃបរិស្ថានខាងលើ ដូចការចោទប្រកាន់របស់ភាគីម្ខាងទៀត នោះទេ ។ តែលោកគ្រាន់តែដឹងថា មានភាគីមួយក្រុមមាន២ផ្នែក ១ផ្នែកគេបានដាក់សំណើទៅរាជរដ្ឋាភិបាលសុំកាត់ចេញពីដីបរិស្ថាន តែរដ្ឋាភិបាលមិនទាន់សម្រេច ។ ចំណែកមួយផ្នែកទៀត នៅក្រុមជាមួយគ្នានោះទាមទារដី យកទៅលក់ឱ្យអ្នកគួកជេរដីក្រុមហ៊ុន ។

ចំពោះបញ្ហាទន្រ្ទាន់ដីព្រៃក្លាយជាហឹង្សានេះ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានអោយដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ថា រឿងនឹងខាងជនរងគ្រោះ បានដាក់ពាក្យបណ្តឹងហើយ ហើយក៏បាននិងកំពុងតាមចាប់ជនដៃដល់ ។ ចំពោះរឿងកាប់ទន្រ្ទាន់ដីព្រៃ លោកមិនអាចនិយាយតាមទូរស័ព្ទបានទេ ។

យ៉ាងណាក៏ដោយ ជុំវិញបញ្ហាខាងលើនេះ មជ្ឈដ្ឋាននានា បានលើកឡើងថា អាជ្ញាធរស្រុកម៉ាឡៃ គួរតែមានវិធានការទប់ស្កាត់ លើការកាប់ទន្ទ្រានដីព្រៃបរិស្ថានដោយខុសច្បាប់របស់ប្រជាពលរដ្ឋទាំងពីរខាងលើ និងដើម្បីកុំអោយមានវិទាទដីធ្លីកើតជាហឹង្សា ៕

CATEGORIES
Share This