សង្ស័យបញ្ហាបច្ចេកទេស បណ្តាលអោយឆ្លងចរន្តភ្លើង ឆេះរថយន្ត០១គ្រឿង ស្ទើទាំងស្រុង

បាត់ដំបង ៖ រថយន្ត០១គ្រឿង សង្ស័យមានបញ្ហាបច្ចេកទេស បណ្តាលអោយឆ្លងចរន្តភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ នៅវេលាម៉ោង១៧វនិង៤០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០៨ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ ម៉ាកហាយឡែនដឺ (Hight Lander) ពាក់ផ្លាកលេខ ភ្នំពេញ 2AN-0117 ខូចខាតផ្នែកខាងក្រោយ (60%) ប៉ុន្តែមិនបណ្តាលអោយមានរងរបួសដល់មនុស្សឡើយ ។

ក្នុងហេតុការណ៍អគ្គិភ័យឆេះរថយន្តនេះ ដែរភ្លាមៗនោះសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យស្រុក ០១គ្រឿង ដើម្បីចុះជួយពន្លត់ តែមិនបានប្រើប្រាស់ទឹកទេ ដោយសារប្រជាពលរដ្ឋជិតខាង ជួយយកទឹកទុយោម៉ូទ័រ និងទឹកធុងជះពន្លត់ទាំងស្រុង មិនឱ្យឆេះរាលដាលបន្ត ៕

ដោយ ៖ សាលី

CATEGORIES
Share This