សង្ស័យខ្យល់គរ បុរសម្នាក់បានលង់ទឹកអណ្តូងស្រះ ស្លាប់យ៉ាងអាណោចអាធ័ម នៅពេលចុះរាវខ្យង

បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានលង់ទឹកអណ្តូងស្រះខាងលិចផ្ទះ ស្លាប់យ៉ាងអាណោចអាធ័ម នៅពេលចុះរាវខ្យង កាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចក្រុមទី៥ ស្ថិតក្នុងភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

បើតាមការលើកឡើងពីក្រុមគ្រួសារ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ឡាច  សុផាន ហៅញិ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ និងជាមនុស្សផឹកស្រាជាប្រចាំ ហើយប៉ុន្មានថ្ងៃមុនក៏ធ្លាប់បានខ្យល់ម្តងរួចមកហើយ ហើយនៅថ្ងៃកើយហេតុនេះជនរងគ្រោះបានទៅចុះរាវខ្យងក្នុងអណ្តូងខាងលិចផ្ទះ ហើយទំនងជាខ្យល់ងងឹតមុខដួលចូលទឹកហើយទើបបណ្តាលអោយលង់ស្លាប់បែបនេះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅពិនិត្យ វិភាគធ្វើកោសល្យវិច័យ និងយោងតាមការអះអាងពីក្រុមគ្រួសារជនរងគ្រោះ ផងនោះ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This