នគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ លើក្មេងស្រីវ័យ ៩ឆ្នាំ
ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីវ័យ៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុង សហការជាមួយកម្លាំងប្រជាការពារ ក្រោមការបញ្ជាពីលោកអធិការស្រុកតាលោសែនជ័យ ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។
តាមការអោយដឹងពីលោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ បានអោយដឹងថា ដោយទទួលបានព័ត៌មានតាមរយៈទូរសព្ទ ពីលោកមេភូមិជ្រៃក្រឹម បានរាយការណ៍ មកសមត្ថកិច្ចថា មានករណីរំលោភសេពសន្ថវៈនៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ភាព ភេទស្រី អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង សហការជាមួយ លោកមេភូមិជ្រៃក្រឹម ប្រជាការពារភូមិដឹកនាំដោយលោកវរសេនីយ៍ត្រី សំ គ្រៀន ជានាយប៉ុស្តិ៍ បានចុះទៅដល់កន្លែងកើតហេតុ បានត្រួតពិនិត្យ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនឈ្មោះ សៅ ផាត់ថៃ ភេទប្រុស អាយុ១៧ឆ្នាំ ក្រោយកុមារីរងគ្រោះ ឈ្មោះ រ៉ ច ម រ ក អាយុ ៩ឆ្នាំ ជា(សិស្ស)រស់នៅ ភូមិកើតហេតុ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១៦ និង៤២នាទី ជនសង្ស័យ បានបបួលជនរងគ្រោះចូលទៅក្នុងបង្គន់ រួចចាប់ឱប និងរំលោភសេពសន្ថវៈ ដោយទាញប្រដាប់ភេទរបស់ខ្លួន ដាក់បញ្ចូលទៅក្នុងប្រដាប់ភេទរបស់ជនរងគ្រោះ ក៏ត្រូវម្តាយជនរងគ្រោះ អាយុ៣៦ឆ្នាំ បានមកទាន់ ក៏រាយការណ៍ជូនមេភូមិ ហើយជនរងគ្រោះ បានឆ្លេីយប្រាប់ម្តាយថា ជនសង្ស័យខាងលេីធ្លាប់បានចាប់រំលោភខ្លួន បានចំនួនពីរលេីកកាលពីកន្លះខែមុន ។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានសួរបំភ្លឺ ជនសង្ស័យខាងលេី ហេីយជនសង្ស័យក៏បានឆ្លេីយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានចាប់រំលោភទៅលេីជនរងគ្រោះបានសម្រេចចំនួនបីលេីកពិតប្រាកដមែន ។
យោងតាមបណ្តឹងអាណាព្យាបាលរបស់ជនរងគ្រោះ សុំអោយសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់ ។
បច្ចប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចយើងស្នើសុំគោលការណ៍ ទៅព្រះរាជាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធ្វើការឃាត់ខ្លួន ជាបណ្ដោះ អាសន្ន និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ទៅតុលការ ៕
ដោយ ៖ សំណាង