នគរបាលក្រុងបាត់ដំបងឃាត់ខ្លួនមនុស្ស០៣នាក់ ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ
ខេត្តបាត់ដំបង៖ ដោយអនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការ និងយោបល់លោកឧត្តមសេនី យ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលក្រុង ឃាត់ខ្លួនមុខសញ្ញាជាជនសង័្សយចំនួន០៣ នាក់ ពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សំបូរ ថាវីរះ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ពាក់ព័ន្ធករណីអំពើលួចទ្រព្យសម្បត្តិរបស់ខ្លួន។
ជនសង្ស័យត្រូវបានឃាត់ខ្លួន/ទី១-ឈ្មោះញ៉ែម ប៊ុនធឿន ហៅ ហេីម ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង /២-ឈ្មោះថោង សុភ័ក្រ ហៅកែវ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង /៣-ឈ្មោះ សេត ឆៃហ្វុង ហៅជ្រូក ភេទប្រុស រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
សម្ភារះដកហូតរួមមាន៖
-ដែកទីបមូលចំនួន ១០កំណាត់
-ដែកជេីងតម្រង់ចំនួន ១០ដេីម
-ដែកក្រចាប់ពុម្ព ចំនួន០១
-ពូថៅ ចំនួន ០១
-ញញួរ ចំនួន ០១ (ជារបស់ជនរងគ្រោះ)
-រទេះដែក ចំនួន ០១
-ម៉ូតូវីវ៉ា ពណ៌ក្រហម ១គ្រឿង ។
ក្រោយពីឃាត់ខ្លួននិងដកហូតបាន សម្ភារះខាងលើពេលនេះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ចំណែកជនសង័្សយត្រូវកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕