បំពុលសត្វឆ្កែ រួចចូលលួចយកម៉ូតូ ប្រជាពលរដ្ឋរស់នៅស្រុកក្រគរ

ពោធិ៍សាត់ ៖ ចោរហារយលួចបំពុលសត្វឆ្កែ រួចចូលលួចយកម៉ូតូ ១គ្រឿង របស់ប្រជាពលរដ្ឋ រស់នៅភូមិក្រឡាញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ។

តាមម្ចាស់ម៉ូតូ ឈ្មោះ ហោន វទ្ធី អាយុ៣២ឆ្នាំ នៅភូមិកើតហេតុខាងលើ បានប្រាប់ថា នៅយប់ថ្ងៃទី២៤ វេលាម៉ោង១១ជាង ខែសីហា ឆ្នាំ២០២៣ មានជនឆ្លៀតឱកាស ដាក់ថ្នាំបំពុលសត្វឆ្កែ រួចចូលលួចយកម៉ូតូរបស់គាត់ ម៉ាកម៉ូតូម៉ាកហុងដា (ទ្រីម.) ១២៥ពណ៍ខ្មៅ ឆ្នាំ២០២២ (ផ្លាកលេខ ពោធិ៍សាត់ 1N .8860) ។

យោងតាមសម្ដីម្ចាស់ម៉ូតូ បានឱ្យដឹងថាទៀតថា នៅយប់កើតហេតុ ខ្លួនបានទុកម៉ូតូនៅក្រោមផ្ទះ ដូចសព្វដងហើយបានឡើងទៅដេកនៅលើផ្ទះ លុះដល់ម៉ោងប្រហែល០៥ ភ្លឺ ភ្ញាក់ឡើង បានចុះពីលើផ្ទះ ស្រាប់តែបាត់ម៉ូតូ ក៏នាំគ្នាផ្អើលឆោឡោ ។ ហើយក៏បានតេទូរស័ព្ទរាយការណ៍ ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំក្បាលត្រាច លុះដល់ម៉ោង ០៧ .៣០ នាទីព្រឹក កម្លាំងសមត្ថកិច្ចចុះធ្វើកំណត់ហេតុ ។

ពលរដ្ឋ លើកម្រាមដៃ១០ សុំស្នើដល់លោក មោក ភារម្យ អធិការស្រុកក្រគរ សូមលោកជួយចាត់កម្លាំងកូនចៅក្រោមឱវាទ ចុះច្រាវជ្រាវ វែករកមុខជនសង្ស័យដែលបានចូលលួចម៉ូតូពីក្រោមផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រ ដែលលោកគ្រប់គ្រងជូនពលរដ្ឋផង ។

លោកអធិការស្រុកក្រគរ បានអោយដឹងថា ចំពោះករណីនេះ លោកកំពុងចាត់អោយផ្នែកជំនាញ ស្រាវជ្រាវដើម្បីឈានដល់ការឃាត់ខ្លួនជនសង្ស័យ យកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

CATEGORIES
Share This