ម៉ូតូ០៣គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សបីនាក់រងរបួសធ្ងន់ស្រាល

(បាត់ដំបង) យ៉ាងហោចណាស់មនុស្ស០៣នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ០៣គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AO-4936 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូម៉ាកអាគុបពណ៌ស្កមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1Q-3714 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ហើយដោយស្ថានភាពផ្លូវតូចចង្អៀតនិងងងឹតផងក៏បណ្តាលអោយបុកគ្នាពេញទំហឹងពេលដែលភាគ្គីទាំងពីបុកគ្នាយ៉ាងពេញទំហឹង ភ្លាមនោះមានម៉ូតូ Zoomer ពណ៌ស មួយគ្រឿងផ្សេងទៀតពាក់ផ្លាកលេខ បាត់ដំបង 1Y-4724 បើកបរដោយបុរសម្នាក់ទិសដៅពីលិចទៅកើតចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកថែមមួយតង់ទៀតបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០៣នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកមធ្យោបាយទាំងបីគ្រឿងត្រូវបានវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។

CATEGORIES
Share This