លួចដាក់ថ្នាំបំពុលឆ្កែ យកម៉ូតូបានមួយថ្ងៃ ត្រូវនគរបាលស្រុកក្រគរ ក្របួចបានទាំងសំបុក្រ

ខេត្តពោធិ៍សាត់ ៖ នគរបាលស្រុកក្រគរ ក្របួចបានហើយទាំងសំបុក្រ នូវក្រុមចោរលួចបំពុលឆ្កែ យកម៉ូតូ បានមួយថ្ងៃ បន្ទាប់ពីធ្វើសកម្មភាពលួចកាលពីរថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៥ ជាងទៀបភ្លឺនៅចំណុចភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

តាមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់ពីលោកវរៈសេនីយ៍ឯក មោក ភារម្យ អធិការនៃអធិការស្រុកក្រគរនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលត្រាចដោយមានការចូលរួមពីប្រជាការពារភូមិ និងកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌស្រុកក្រគរ បានដុតដៃដុតជើងចុះស្រាវជ្រាវ និងស្វែងរកមុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ពាក់ព័ន្ធនិងករណីលួចបំពុលឆ្កែ ដើម្បីយកម៉ូតូ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៧នាក់រួមមាន ៖ ១.ឈ្មោះសាន់ សេង ហៀង ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដជារស់នៅ ភូមិកណ្ដាល ឃុំក្បាលត្រាចស្រុកក្រគរខេត្តពោធិ៍សាត់(ជាអ្នកប្រព្រឹត្តផ្ទាល់មានសារធាតុញៀន) ។ ២.ឈ្មោះចនចំរើនភេទប្រុសអាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។(ជាអ្នកប្រព្រឹត្តផ្ទាល់គ្មានសារជាតិញៀន) ។ ៣.ឈ្មោះ អុ៑ច សំអៀន ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាអ្នកប្រព្រឹត្តទទួលគ្មានសារជាតិញៀន) ។ ៤.ឈ្មោះលី សុីណាត ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជាអ្នកមើលផ្លូវ គ្មានសារធាតុញៀន ) ។ ៥.ឈ្មោះយេន យាន ហៅ វេង ភេទប្រុសអាយុ១៧ឆ្នាំ ជាអ្នកមើលផ្លូវគ្មានសារជាតិញៀន។ ៦.ឈ្មោះយន្ត សៀវធាន ភេទប្រុសអាយុ ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ជាអ្នកមើលផ្លូវ គ្មានសារធាតុញៀន ។ និងជនសង្ស័យទី៧.ឈ្មោះ សាអុិម គន្ធវណ្ណារដ្ឋ ហៅវិត ភេទប្រុសអាយុ ១៧ឆ្នាំ ជាអ្នកប្រព្រឹត្តផ្ទាល់បានរត់គេចខ្លួន ។

ជនសង្ស័យ ក្រោយឃាត់ខ្លួន នៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ពេលនេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

CATEGORIES
Share This