ការដ្ឋានសំណង់ មួយកន្លែងត្រូវជនមិនស្គាល់មុខចូលលួចយកទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់អស់ជាច្រើនគេចខ្លួនទៅដោយសុវត្ថិភាព
បាត់ដំបង៖ ការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានជនមិនស្គាល់មុខចូលលួចយកទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់អស់ជាច្រើនរួចគេចខ្លួនទៅដោយសុវត្ថិភាព ខណៈដែលក្រុមជាងកំពុងដេកលង់លក់។
លោក ចក់ ចិន អាយុ៣២ឆ្នាំ ដែលជាកម្មករ ស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើបានរៀបរាប់អោយអ្នកយកព័ត៌មានយើងដឹង នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះថា នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ខ្លួនរួមជាមួយប្រពន្ធនិងក្រុមជាងសរុបចំនួន០៥នាក់បានដេកនៅលើរោងការដ្ឋានសំណង់ខាងលើយ៉ាងស្កប់ស្កល់ លុះនៅវេលាមោង ២និង០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានភ្ញាក់ពីដំណេកហើយបានពិនិត្យមើលរបស់របរនិងសម្ភារ ដោយឃើញថានៅទាំងអស់ បន្ទាប់មកខ្លួនក៏ដេកទៅវិញ លុះនៅវេលាម៉ោង ៤ភ្លឺ ដោយមិនលឺសំឡេងមាន់រងាវ ខ្លួនក៏ភ្ញាក់មើលម្តងទៀតទើបដឹងថា បាត់មាន់ និងរបស់របរ សម្ភារៈប្រើប្រាស់អស់ជាច្រើន។
លោក ចក់ ចិន បានបញ្ជាក់ថា សម្ភារៈនិងទ្រព្យសម្បត្តិដែលជនមិនស្គាល់មុខលួចយកទៅរួមមាន! ម៉ូទ័រចំនួន ០២គ្រឿង ,មាន់គក០២ក្បាល, ទូរស័ព្ទដៃ០១គ្រឿង, កាបូបលុយ, និងខ្សែភ្លើង មួយចំនួនផងដែរ។ ប៉ុន្តែទោះបីយ៉ាងណារហូតមកដល់ពេលនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង លោកថានៅមិនទាន់ទទួលបានពាក្យបណ្តឹងពីជនរងគ្រោះនៅឡើយទេ។