អធិការក្រុងពោធិ៍សាត់ ឃាត់ខ្លួនក្មេងទំនើង ០២នាក់ កែច្នៃបំពង់ស៊ីម៉ាំងលាន់ខ្លាំង
ពោធិ៍សាត់ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២១ និង៣០នាទី មានករណីក្មេងទំនើង ០១ករណី នៅលើផ្លូវលេខ១០១ ចំណុចមុខសាលាខេត្ត ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ និងម៉ូតូចំនួន០២គ្រឿង ដែលបានកែច្នៃដាក់បំពង់ស៊ីម៉ាំងលាន់លឺ ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ។
ក្មេងទំនើងទំាងពីរនាក់រួមមាន ៖ ១-ឈ្មោះ កូវ ភក្តី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអន្លង់សំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ២-ឈ្មោះ សេង ធារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការអប់រំ និងកិច្ចសន្យាម្ចាស់ម៉ូតូរួចអោយត្រឡប់ទៅគេហដ្ឋាន ម៉ូតូឃាត់ទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។