លោកជំទាវ បាន ស្រីមុំ ‘តើនេះជាកំហុសអ្នកណា?’ក្រោយជំនាញបើកគំរបលូពេលចុះពិនិត្យមើលប្រពន្ធ័ហេដ្ធារចនាសម្ព័ន្តនានា
ប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ បានដាក់ជាសំនួរ’តើនេះជាកំហុសអ្នកណា?’ក្រោយពេលចុះសិក្សាពីលទ្ធភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយចំនួនបន្ថែមទៀត នៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបន្តពិនិត្យមើលផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ១ខ្សែ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទើបស្ថាបរួចរាល់ ដើម្បីកំណត់ទីតាំង ដាក់ស្លាកសញ្ញាចរាចរណ៍ និងគូសគំនូសលើទ្រូងផ្លូវផងដែរ។
លុះពេលជំនាញបើកគំរបលូ កាលពីព្រឹកថ្ងៃទី២កញ្ញាបានឃើញរូបភាពលូពេញដោយសំរាមមានសំបកដបនិងសំបកផ្លែដូងហើយសូមពុកម៉ែបងប្អូនពិចារណាផងចុះ តើនេះជាកំហុសអ្នកណា ? លោកជំទាវបានលើកឡើងទៀតថាសូមពុកម៉ែបងប្អូនអាជីវករលក់ដូរដែលមានផ្ទះ នៅតាមបណ្តោយផ្លូវជាតិ សូមអាណិតមេត្តាកុំយកសំរាម សំបកដូង ចុកចូលក្នុងលូបង្ហូរទឹក នេះជាបញ្ហាចំម្បងដែលបណ្តា អោយលូស្ទះ ទឹកគ្មានចន្លោះហូរចូល បណ្តាលអោយមានការលិចទឹកមកលើផ្លូវជាតិនានា ។
បញ្ហាទឹកលិចលើផ្លូវធ្វើអោយលោកជំទាវចេះតែមានចង្ងល់ ថាតើនៅអមសងខាងផ្លូវមាន លូបង្ហូរទឹកសឹងទូទាំងខេត្ត តែពេលមានភ្លៀងម្តងៗ ហេតុអីទឹកភ្លៀងហូរចូល លូ ឆាប់ពេញហើយ ហៀរមកលិច ផ្លូវជាតិធ្វើអោយខូច ផ្លូវជាតិជាច្រើនទៀតផង ។
គ្រប់យ៉ាងលោកជំទាវត្រូវការពុកម៉ែបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកទាំងអស់ទើបការងារសំរេចបានជោគជ័យ ។