នគរបាលក្រុងប៉ោយប៉ែត ឃាត់បានក្មេងទំនើងប្រុសស្រី១៥នាក់ មាន៧នាក់ប្រើប្រាស់គ្រឿងញៀន
បន្ទាយមានជ័យ ៖ ក្មេងទំនើងប្រុសស្រី ១៥នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនអប់រំ និងអនុវត្តន៍ផ្លូវច្បាប់ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង តាមមូលដ្ឋាន ។ ជាលទ្ធផលលោកបានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្ត ស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ បានឃាត់ខ្លួនក្មេងទំនើងបានចំនួន១៥នាក់ ។
លោកបន្តថា បន្ទាប់ពីឃាត់ត្រួកពិនិត្យ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន០៧នាក់ ស្រី០១នាក់ ។ក្នុងនោះសម្ភារៈ និង វត្ថុតាងចាប់យករួមមាន ៖ ១-ម៉ូតូចំនួន ០៧គ្រឿង, ២-កាំបិតខ្វែវ ០១ដើម, ៣-ពូថៅ ០១ ដើម, ៤-ថ្នាំគ្រាប់គ្រាប់ពណ៍ក្រហម មាន អក្សរ(wy)ចំនួន០៨គ្រាប់, ៥-បំពង់កែវមួយកំណាត់ ០១ ។
ក្មេងស្ទាវទាំង៧នាក់ ដែលជាប់ពាក់ពន្ធ័សារធាតុញៀនរួមមាន ៖ ១-ឈ្មោះ រ៉ា វីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ គុយ គីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។ ៣-ឈ្មោះ វ៉ាយ វុធ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ ។ ៤-ឈ្មោះ ថោង ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។ ៥-ឈ្មោះ លៀប ចន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។ ៦-ឈ្មោះ ញឹម ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។ ៧-ឈ្មោះ រី នីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។
បច្ចុប្បន្នក្មេងដែលមានសារធាតុញៀនទាំងនោះ ត្រូវបាននគរបាលជំនាញ ឃាត់ខ្លួនចាត់ការតាមនីតិវិធី ដោយឡែក ចំពោះក្មេង៨នាក់ផ្សេងទៀត ដែលមិនពាក់ពន្ធ័សារធាតុញៀន ត្រូវបានធ្វើការអប់រំណែនាំ និងអនុញ្ញតឲ្យឪពុកម្តាយ ឬអាណាព្យាលមកទទួលយកទៅអប់រំបន្ត នៅមូលដ្ឋាន ៕