រថយន្តដឹកខ្សាច់ ធុនធ្ងន់ សង្ស័យបែកកង់មុខន បានរ៉េចង្កូត ធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង

បាត់ដំបង ៖ រថយន្តដឹកខ្សាច់ធុនធ្ងន់០១គ្រឿង សង្ស័យបែកកង់មុខ បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយ ក្រឡាប់ផ្ងារជើងវបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ និង១០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ដឹកខ្សាច់ធុនធ្ងន់០១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 4A-7152 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ .បាត់ដំបង) ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបែកកង់មុខម្ខាង ក៏រ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយក្រឡាប់ចាក់ខ្សាច់ចោល តែសំណាងល្អមិនមានគ្រោះថ្នាក់មនុស្ស គឺគ្រាន់តែរបួសស្រាលបន្តិចបន្តួចនិងបាក់រលំផ្លាកចរាចរណ៍មួយប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ ហើយដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង សមត្ថកិច្ចក៏បានអោយម្ចាស់រថយន្តសងថ្ងៃខូចខាតផ្លាកសញ្ញាចរាចរណ៍មួយផ្ទាំងរួច បានអនុញ្ញាតអោយម្ចាស់ទំនាក់ទំនងរថយន្តស្ទូចមកស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This