គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន បន្តយុទ្ធនាការ ទប់ស្កាត់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទក្នុងមូលដ្ឋាន

ប៉ៃលិន ៖ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំដោយ លោក សោ សុវណ្ណ អភិបាលរងខេត្តសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបន្តយុទ្ធនាការ ចុះត្រួតពិនិត្យទីតាំងមួយ ចំនួន  ដែលមានករណីសង្ស័យ ក្នុងភូមិ សាស្ត្រខេត្តប៉ៃលិន ដើម្បីចូលរួមបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាម ប្រព័ន្ធ បច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាម អនឡាញ គ្រប់ប្រភេទ ។

លោក សោ សុវណ្ណ អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា៖យុទ្ធនាការបង្ក្រាប និង ទប់ស្កាត់បទ ល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទ គឺជាកិច្ចការអាទិភាព សម្រាប់ អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ដែលទាមទារឲ្យទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះ ប្រកប ដោយប្រសិទ្ធភាពខ្ពស់ យោងតាមបទបញ្ជារបស់សម្តេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឲ្យបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាម អនឡាញគ្រប់ប្រភេទ ឱ្យអស់ពីមូលដ្ឋាន។

លោកអភិបាលរងខេត្ត បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវ បង្កើនកិច្ច សហការគ្នា ដើម្បីអនុវត្តយុទ្ធនាការនេះ ឲ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់ រាជ រដ្ឋាភិបាល ស្ដីពីការ អនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានា ដែលរាជ រដ្ឋាភិបាល បាន ដាក់ចុះឲ្យអនុវត្ត ដោយត្រូវធ្វើការតាមដាន ត្រួតពិនិត្យជាប្រចាំទៅលើទីតាំងមានដែលករណីសង្ស័យ ជាពិសេស ត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋ ក្នុងការរាយការណ៍ និងផ្តល់តំរុយមកសមត្ថកិច្ច អំពីករណី ដែល មានការសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា ៕

CATEGORIES
Share This