ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ នាំអំណោយ ជូនកងទ័ពជួរមុខ និងគ្រួសារកងទ័ពពលី ២គ្រួសារ

បន្ទាយមានជ័យ ៖ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ រួមនិងសប្បុរសជន បាននាំយកអំណោយ ប្រគល់ជូនវរៈកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងគ្រួសារវរកងទ័ពពលីចំនួន០២គ្រួសារ នៅខេត្តឧត្តរមានជ័យ ។

ការនាំអំណោយនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លោក អេម ពៅ ប្រធានប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ និងមានការចូលរួមពីសំណាក់អស់លោក លោកស្រី អនុប្រធាន ប្រធានផ្នែក សមាជិកសមាជិកា និងសប្បុរសជនជាច្រើនរូបទៀតផងដែរ ។

លោក អេម ពៅ បានមានប្រសាសន៍ថា អនុវត្តន៍តាមការណែនាំរបស់លោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ក្រុមការងាររួមជាមួយនឹងសប្បុរសជន បានដែលរួមមាន ៖ សាលា អ៊ី ឌី ស៊ី ខេត្តបន្ទាយមានជ័យ និងក្រុមហ៊ុន S.K ក្រុងប៉ោយប៉ែត បាននាំយកអំណោយ ប្រគល់ជូនវរៈកងទ័ពជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងគ្រួសារវរៈកងទ័ពពលីដែលបានបាត់បង់ជីវិត ក្នុងសមរភូមិមុខនៃប្រសាទតាក្របី កាលពីថ្ងៃទី២៦ និង២៧ ខែកក្កដា ឆ្នាំ២០២៥  ចំនួន០២គ្រួសារ នៅខេត្តឧត្តរមានជ័យ ។

អំណោយដែលត្រូវបានប្រគល់ជូន រួមមាន៖

ទី១-វរៈកងទ័ពជួរមុខ ៖ អង្ករ, នំធុង, ទឹកសុទ្ធ, ធូបមូស, សាប៊ូដុំ, សាប៊ូម្សៅ, សាប៊ូកក់សក់, ថ្នាំលាងរបួស, បង់រុំរបួស, ថ្នាំដុះធ្មេញ, ច្រាសដុះធ្មេញ, ថ្នាំ Konimag, ថ្នាំ Decolgen, កៅអៀក Mentopas, កាហ្វេ, សាច់គោងៀត ។

ទី២-គ្រួសារវរៈកងទ័ពពលី ទទួលបាន ៖ អង្ករ, មីជាតិ, ទឹកសុទ្ធ, ទឹកត្រី, ទឹកស៊ីអ៊ីវ, នំ, ថ្នាំ Panadol, សាប៊ូម្សៅ, សាប៊ូដុំ, សាច់គោងៀត, ថវិកាមួយចំនួន ។ 

បន្ទាប់ពីការចែកអំណោយខាងលើ ក្រុមការងារក៏បាន ធ្វើដំណើរទៅដល់មូលដ្ឋានជើងភ្នំតាមាន់ និងច្រកជប់គគី និងបានសំណេះសំណាល សួរសុខទុក្ខវីរៈកងទ័ព ដែលប្រចាំការនៅទីនោះផងដែរ ៕

CATEGORIES
Share This