អាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៤នាក់ ពីបទជួញដូរសារធាតុញៀន ពីរករណីផ្សេងគ្នា

បាត់ដំបង ៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៤នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។

កិច្ចប្រតិបត្តិការខាងលើនេះ ករណីទី០១ធ្វើឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖ ១.ឈ្មោះ សុង កុសល ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ, ២.ឈ្មោះ អឹម វាសនា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរជាងម៉ូតូ, ៣.ឈ្មោះ អុឹម ឌីម៉ង់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ទាំងបីនាក់រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ វត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ០៥កញ្ចប់ ទម្ងន់ ៧.១៦ក្រាម (ថ្លឹងទាំងសំបក) ,ម៉ូតូ០២គ្រឿង ,ទូរស័ព្ទ០៣គ្រឿង។

ករណីទី០២ ធ្វើឡើងនៅវេលាម៉ោង ១០និង៤៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អ៊ុច សុខធារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរគ្មាន រស់នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ។ វត្ថុតាងដកហូតមាន ៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ០២កញ្ចប់ ទម្ងន់ ៣.០២ក្រាម (ថ្លឹងទាំងសំបក) , ម៉ូតូ០១គ្រឿង និងទូរស័ព្ទដៃ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This