លោកជំទាវ បាន ស្រីមុំ និងសហការីទទួលបងប្អូន១១២នាក់ មកពីខេត្តមួយចំនួន ចូលបំរើការងារដល់ទីតាំងក្រុមហ៊ុន( ផ្លែមៀន)
ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥
លោកជំទាវបណ្ឌិតបាន ស្រីមុំអភិបាលខេត្តប៉ៃលិនរួមទាំងសហការីបានទទួលបងប្អូនចំនួន ១១២ នាក់ មកតាមបណ្តាខេត្តមួយចំនួន ចូលបំរើការងារដល់ទីតាំងក្រុមហ៊ុន( ផ្លែមៀន) ផ្ទាល់ជាលើកទី២ បងប្អូនចាប់ផ្តើមចូលធ្វើការជាថ្ងៃដំបូង និង នៅត្រូវការកម្លាំងពលកម្ម ១៥០០ នាក់បន្ថែមទៀត ។
យោងតាមការបង្ហោះតាមបណ្តាញសង្គមរបស់លោកជំទាវ បានបញ្ជក់ពីព័ត៌មានលំអិត សូមបងប្អូនអាចទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោម ក្នុង Comments (ព័ត៌មានលម្អិតសូមទាក់ទងតាមលេខទូរស័ព្ទ ៖
-0975797878
-0972702888
-0312445567 ឬនៅអង្គភាពច្រកចេញចូលតែមួយ សាលាខេត្តប៉ៃលិន)ក្រុមការងាររដ្ឋបាលខេត្ត រង់ចាំជួយសម្របសម្រួលជូន ២៤ម៉ោង។
ជាមួយគ្នានោះក្នុងនាមលោកជំទាវ រួមទាំងសហការី ក៏សំណូមពរដល់បងប្អូនមួយចំនួន ពេលនេះម៉ោងនេះអ្វីយើងអាចជួយគ្នាបាន យើងខិតខំជួយអោយអស់ពីសមត្ថភាព ក្នុងនាមខ្មែរតែមួយ បើបងប្អូនមិនបានជួយអ្វីទេ ការនៅស្ងៀម ឬជួយផ្សព្វផ្សាយបន្តនូវព័ត៌មានទាំងនេះ ក៏ជាជ្រុងមួយជួយគ្នាក្នុងគ្រាលំបាក ជួយសង្គមជាតិយើងនាពេលនេះ ជៀសវាងអង្គុយចាំតែរិះគន់ ព័ត៌មានញុះញង់ ព័ត៌មានក្លែងក្លាយ ដល់បងប្អូនស្លូតត្រង់ ។
សូមប្រែក្លាយការឈឺចាប់ អោយក្លាយជាការតស៊ូ ពង្រឹងសមត្ថភាពខ្លួនយើង និងប្រទេសជាតិយើង ៕




