យកក្បាលគ្រាប់ ទៅដំលេងបណ្ដាលផ្ទុះ រងរបួស០៣នាក់

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសក្រោយពេលយកក្បាលគ្រាប់ទៅដំលេងបណ្ដាលអោយផ្ទុះឡើងនៅវេលាម៉ោង១៤និង៣៦នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទ្រូងខ្លា ស្ថិតក្នុងក្រុមទី6 ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

សមត្ថកិច្ចនៅមូលដ្ឋានបានអោយដឹងថា ករណីផ្ទុះក្បាលគ្រាប់យុត្តិភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមខាងលើនេះ ដំបូងឡើយគឺមានប្រជាពលរដ្ឋឈ្មោះ ថា ស្រីនឿន ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ បានទៅស៊ីឈ្នួលដាំដំឡូងមី ក៏រើសបានក្បាលគ្រាប់បេ ៦០ មួយគ្រាប់កែឆ្នៃដោតជាប់និងឈើមូលកប់ក្នុងដី រួចក៏បានកាន់យកមកផ្ទះ បន្ទាប់មកបានយកក្បាលគ្រាប់ទៅដំលេងក៏បណ្ដាលអោយផ្ទុះរងរបួសមនុស្សចំនួន ០៣នាក់តែម្តង។

ជនរងគ្រោះមាន ១-ឈ្មោះ យុត អោក ភេទប្រុស អាយុ ៣៧ឆ្នាំ របួសមធ្យម, ២.ឈ្មោះ ថា ស្រីនឿន ភេទស្រី អាយុ ៣៦ឆ្នាំ របួសមធ្យម, ៣.ឈ្មោះ រ៉ា ស្រីយ៉ា ភេទស្រី អាយុ ០៤ឆ្នាំ របួសមធ្យម ហើយក្រោយកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារនិងសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This