ផ្សារដែកក្បែរប្រេងម៉ាស៊ូត បណ្តាលអោយឆាបឆេះម៉ាសុីនច្រូតពោត ០១គ្រឿង និងរថយន្ដ០១គ្រឿង

បាត់ដំបង ៖ ផ្សារដែកក្បែរប្រេងម៉ាស៊ូត បង្កជាអគ្គីភ័យឆាបឆេះម៉ាសុីនច្រូតពោត ០១គ្រឿង និងរថយន្ដដឹក០១គ្រឿង នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ករណីអគ្គីភ័យខាងលើនេះដែរ បានកើតឡើងនៅខាងមុខផ្ទះឈ្មោះ គី ផៃ ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលអោយឆាបឆេះម៉ាស៊ីនច្រូតពោតចំនួន០១គ្រឿង ខូចខាតទាំងស្រុង និងរថយន្ដសម្រាប់ដឹក ចំណុះ៥តោន ខូចខាត៥០% ដែលជារបស់ឈ្មោះ ដេត ភេទប្រុស អាយុ40ឆ្នាំ រស់នៅភូមិផ្លូវប្រាំ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ហើយករណីអគ្គីភ័យនេះដែរ មូលហេតុ គឺផ្តើមចេញពីការផ្សារដែកនិងមានប្រេងម៉ាស៊ូតនៅជិតទើបបណ្ដាលអោយមានការឆាបឆេះឡើងតែម្តងតែមិនបង្ករអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕

ដោយ ៖ សាលី

CATEGORIES
Share This