លោកជំទាវ បាន ស្រីមុំ អំពាវនាវដល់ប្រជាពលរដ្ឋស្រលាញ់ធនធានធម្មជាតិ និងនាំគ្នាដាំដើមឈើ
ប៉ៃលិន ៖ ថ្លែងក្នុងពិធីអបអរសាទរ “ រុក្ខទិវា ”៩ កក្កដា ឆ្នាំ២០២៥ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២៥ លោកជំទាវ បាន ស្រីមុំអំពាវនាវដល់ប្រជាពលរដ្ឋស្រលាញ់ធនធានធម្មជាតិនិងនាំគ្នាដាំដើមឈើ។
ពិធីនោះក៏បានចែក និងដាំកូនឈើចម្រុះចំនួនជិត៣ពាន់ដើម នៅតាមសងខាងផ្លូវ និងនៅតាមតំបន់នានាទូទាំងខេត្តប៉ៃលិន ដើម្បីបំផុសចលនាអោយក្មេងៗនិងយុវជន នាំគ្នាចេះស្រលាញ់ធម្មជាតិ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះក្រុមការងារយុវជនស ស យ ក មន្រ្តីរាជការ និងពុកម៉ែបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ជួយថែរក្សាបរិស្ថានល្អ ជាពិសេស ផ្នែកអនាម័យ សំរាម បានយ៉ាងល្អស្អាត សាកសមជាទីក្រុងស្អាតគំរូ ហើយសូមចូលរួមបន្តថែរក្សា វប្បធម៌ដ៍ល្អផូរផង់នេះ ជារៀងរហូត ដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពមាំមួននិងមុខមាត់ខេត្តប៉ៃលិនយើងទាំងមូល។
សូមបញ្ជាក់ថា ដើមឈើចំណុះដែលចែកជូននៅពេលនេះមានចំនួន២៥០០ដើមរួមមាន ៖ កូនក្ងោកចំនួន ៨០០ដើម, កូនបេងចំនួន៣០០ដើម, កូនធ្នុងចំនួន ២០០ដើម, កូនគ្រញូងចំនួន១០០ដើម, កូនត្របែកព្រៃចំនួន៤០០ដើម, កូនច្រេសចំនួន៤០០ដើម, កូនជើងគោចំនួន២០០ដើមនិងកូនគគីចំនួន១០០ដើម ៕













