ផ្ទុះសេខ្សែភ្លើង បង្កជាអគ្គីភ័យឆេះផ្ទះ០១ខ្នង នៅស្រុកមោងឬស្សី
បាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៤០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្រុមទី២ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះមានទំហំ ៥ម៉ែត្រx៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រួមជាមួយសម្ភារៈខូចខាតមាន៖ ,លុយខ្មែរចំនួន ៧០ម៉ឺនរៀល ,កុំព្យូទ័រ ០២គ្រឿង ,ម៉ាស៊ីនព្រីន ០១គ្រឿង ,ម៉ាស៊ីនអ៊ុតឯកសារ ០១គ្រឿង,ម៉ូទ័រឆ្លាក់០២គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត សរុបជាទឹកប្រាក់អស់ប្រហែល ១៥០០ដុល្លារ ដែលមានម្ចាស់ឈ្មោះ រឿន បូរិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន ០១ឡានដើម្បីចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់០១ឡានទើបរលត់បានទាំងស្រុង ៕




ដោយ ៖ សាលី


