ពលរដ្ឋមានជីវភាពខ្វះខាត ២៥០គ្រួសារ នៅឃុំអូបីជាន់ ទទួលអំណោយកាកបាទក្រហមកម្ពុជា

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់ពលរដ្ឋដែលមានជីវភាពខ្វះខាត ២៥០គ្រួសារ រស់នៅក្នុងភូមិសិលាខ្មែរ និងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសារសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងលោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានលេីកឡេីង គ្រប់ដំណាក់កាល គ្រប់កាលទេសៈ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងគិតគូរពីសុខទុក្ខបស់បងប្អូនប្រជាពលរដ្ឋជាខ្លាំង ជួយដោះស្រាយរាល់ទុក្ខលំបាកប្រជាពលរដ្ឋនៅមូលដ្ឋាន រងគ្រោះដោយធម្មជាតិ ឧបទ្ទវហេតុផ្សេងៗ ពោលគឺមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរឡេីយ។

សូមបញ្ជាក់ថា ចំពោះគ្រួសារទាំង២៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី២៥កញ្ចប់ត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ រួមនឹងថវិកាមួយចំនួន៕

CATEGORIES
Share This