គណបញ្ជាការកងឯកភាពស្រុកសង្កែ បន្តចុះបង្រ្កាបបទល្មើសជលផលនៅក្នុង ភូមិសាស្ត្រឃុំកំពង់ព្រះ

បាត់ដំបង ៖ កាលពីថ្ងៃទី០៣ ខែតុលាឆ្នាំ២០២៥ កម្លាំងគណបញ្ជាការកងឯកភាពស្រុកសង្កែ បានបន្តចុះបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្កែ បានអោយដឹងថា យុទ្ធនាការខាងលើនេះ កម្លាំងគណបញ្ជាការកងឯកភាពស្រុកសង្កែយើងបានចុះទៅលើទីតាំងចំនួន០២ ក្នុងនោះចំណុចខាងលិចបឹងកុលមួយកន្លែង និងចំណុចខាងកើតការព្រៀមមួយកន្លែង និងដកហូតបានឧបករណ៍នេសាទល្មើសច្បាប់រួមមាន! សាច់អួនចំនួន ១១០០ ម៉ែត្រ និងឡុកដាក់ត្រីចំនួន ០៤ គ្រឿងផងដែរ។

លោកបានបញ្ជាក់ថា រាល់ឧបករណ៍នេសាទខុសច្បាប់ដែលដកហូតបានទាំងអស់នោះ ត្រូវបានកម្លាំងជំនាញបានធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងភ្លាមៗផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This