ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ត្រៀមផ្តល់សេវាដល់ទីតាំងបងប្អូនខ្មែររស់នៅកូរ៉េទាំងអស់គ្នា

កូរ៉េ ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាតែងតាំង ប្រចាំសាធារណរដ្ឋកូរ៉េ ថ្មីត្រៀមផ្តល់សេវាដល់ទីតាំងបងប្អូនខ្មែរគ្រប់គ្នាដែលរស់នៅប្រទេសកូរ៉េ តាមប្រព័ន្ធនីមួយៗ មិនចាំបាច់ជិះរថភ្លើង ឬរថយន្តមកសេអ៊ុលទេ គឺឆ្ងាយ។

ការលើកឡើងរបស់ឯកឧត្តម ឃួន ផុនរតនៈ
ធ្វើឡើងក្នុងឧកាសដែលឯកឧត្តមអញ្ជើញចូលរួម សិក្ខាសាលា ស្ដីពី ការដោះស្រាយវិបត្តិផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ ដែលរៀបចំដោយសមាគមធម្មទានខ្មែរ-កូរ៉េ នៅតំបន់អានសាន កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ដោយមានបងប្អូនពលករ-ពលការីនី និងប្រជាពលរដ្ឋខ្មែរជុំវិញតំបន់អានសានចូលរួមប្រមាណ​ ១០០នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត ក៏បានចូលរួមមតិសំណេះសំណាល ក៏ដូចជាប្ដេជ្ញាចិត្តក្នុងការបំពេញភារកិច្ចបម្រើដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ បម្រើការងារ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ព្រមទាំងចូលរួមឆ្លើយនូវសំនួរមួយចំនួនដែលជាចម្ងល់របស់បងប្អូនផងដែរ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថា ដើម្បីជាការឆ្លើយតប និងសំនួរឬ ក៏បញ្ហារបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ បម្រើការងារ និងសិក្សានៅសាធារណរដ្ឋកូរ៉េឯកឧត្តមបានពិភាក្សាជាមួយសហការីរួចហើយគ្រោងធ្វើវេទិការប្រចាំខែរវាងស្ថានទូនប្រចាំកូរ៉េជាមួយពលករក្រៅពីសេវាផ្សេងៗ។

សូមបញ្ជក់ថា ក្នុងរយៈពេលមិនដល់មួយខែ នៃការអញ្ជើញដល់សាធារណរដ្ឋកូរ៉េ ក្នុងការបំពេញការងារជាឯកអគ្គរាជទូតកម្ពុជាតែងតាំង ប្រចាំសាធារណរដ្ឋកូរ៉េ ថ្មីរបស់ឯកឧត្តម ឃួន ផុនរតនៈ ឯកឧត្តមបានខិតខំបំពេញការងារស្នូលជាប្រចាំ ជាមួយស្ថាប័ណ្ណពាក់ព័ន្ធនិងបណ្តាអង្គទូតនានា ដែលប្រចាំនៅប្រទេកូរ៉េ ។ ចូលរួមក្នុងវិស័យពុទ្ធសាសនា ផ្សាភ្ជាប់ជាមួយពលរដ្ឋខ្មែរថែរក្សាវប្បធម៌ ប្រពៃណីខ្មែរ ចុះជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅប្រកបរបររកសុីតាមលំនៅដ្ឋាន ទីសាធារណនិងហាងនានា ៕

CATEGORIES
Share This