ឯកឧត្តម ខេង សុមេធ ជម្រុញអោយអភិបាលខេត្តបាត់ដំបង ពន្លឿនការសាងសង់តូបដើម្បីអោយអាជីវករឆាប់បានលក់ដូរ
បាត់ដំបង ៖ ក្នុងជំនួបជាមួយអាជីវករផ្សារបឹងឈូកនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣, ទី៤ និងទី៥ បានជម្រុញអោយអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ពន្លឿនការរៀបចំសាងសង់តូប និងតបណ្ដាញភ្លើងដើម្បីអោយអាជីវករឆាប់បានចូលលក់ដូរឡើងវិញ។
បន្ថែមពីនេះឯកឧត្តមក៏បានស្នើសុំទៅដល់បងប្អូនអាជីវករផ្សារបឹដែលជាម្ចាស់តូបត្រូវបានភ្លើងឆេះកន្លងមក សូមជួយចេញថ្លៃសាងសង់តូបដោយខ្លួនឯងរៀងៗខ្លួន ដោយលោកជួយបានត្រឹមតម្លើងគ្រោងឆ្អឹងអោយតែប៉ុណ្ណោះ ហើយបងប្អូនអាជីវករបានព្រមទទួលយក និងសាទរចំពោះឯកឧត្តមផងដែរ ដោយកិច្ចការនេះ ឯកឧត្តម ខេង សុមេធ បានចាត់អោយឯកឧត្តម សុខ លូ អភិបាលខេត្តចុះវាស់វែងរៀបចំធ្វើជូនអាជីវករអោយបានលឿន។
ជាកិច្ចឆ្លើយតប ឯកឧត្តម សុខ លូ អភិបាលខេត្ត បានយល់ព្រមដោយប្រគល់កិច្ចការងារទាំងនេះអោយទៅខាងរដ្ឋបាលក្រុងដើម្បីអនុវត្តរៀបចំដាក់ក្រុមជំនាញចុះគូសវាស់វែងចេញជាប្លង់ធ្វើជូនអាជីករដើម្បីអោយពួកគាត់ឆាប់បានចូលលក់ដូរឡើងវិញ ៕







ដោយ ៖ សាលី


