ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ដើរកំសាន្ត បីថ្ងៃបុណ្យភ្ជុំបិណ្ឌជាង បីម៉ឺននាក់កើន៤០០%

បន្ទាយមានជ័យ៖ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានានៅក្នុងខេត្តបន្ទាយមានជ័យក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌមានចំនួន ៣៦៩៤៣នាក់ កើនឡើងជិត ៣ម៉ឺននាក់ ស្មើនឹងប្រមាណ ៤០០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានអោយដឹងថាក្នុងចំណោមភ្ញៀវទេសចរ ៣៦៩៤៣នាក់ មានភ្ញៀវជាតិចំនួន៣៦៩៣០នាក់ និងភ្ញៀវបរទេសចំនួន១៣នាក់។

លោក ឈឿន សេរីវុធ បញ្ជាក់អោយដឹងទៀតថាក្រៅពីពលរដ្ឋទៅវត្តច្រើនកុះករ គឺពលរដ្ឋជាភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្តច្រើននៅប្រាសាទបន្ទាយឆ្មារ អាងជើងគ្រុស បារាយមេបុណ្យ អាងទឹកត្រពាំងថ្ម និងដុងអរញក្រៅពីនោះពលរដ្ឋដៀកំសាន្តតាមទីដែលមានទឹកជនលិច ហើយចំនួននេះជាចំនួនយ៉ាងច្រើនបើប្រៀបទៅ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១ ក្នុងពេលដែលកម្ពុជាប្រឈមខ្លាំងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩មានភ្ញៀវទេសចរណ៍ប្រមាណតែ ៧៣៩២នាក់ប៉ុណ្ណោះដែលបានទៅលេងខេត្តបន្ទាយមានជ័យ៕

CATEGORIES
Share This