សូមប្រយ័ត្ន! អ្នកទៅខេត្តប៉ៃលិន ព្រឹកនេះ ចុះអ័ព្ទខ្លាំង
ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ ៥៧ ផ្លូវទៅកាន់ទីរួមខេត្តប៉ៃលិន នៅក្នុងភូមិសាស្ត្រ ក្រុងប៉ៃលិន និងតាមបណ្តោយជួរភ្នំខៀវជាដើម មានចុះអ័ព្ទខ្លាំង ពិបាកដល់ការធ្វើចរាចរណ៍ខ្លាំងណាស់ ។
ករណីនេះ សមត្ថកិច្ចពាក់ព័ន្ធបានអំពាវនាវឲ្យអ្នកដំណើរ និងបើកបរយានយន្តផ្សេងៗ ដែលធ្វើដំណើរតាមបណ្តោយនេះ សូមបង្កើនការប្រុងប្រយ័ត្ននៅតាមកន្លែងដែលកំពុងចុះអ័ព្ទ កុំបើកលឿនពេក ចៀសវាងជួបគ្រោះថ្នាក់ ដោយប្រការណាមួយ៕
CATEGORIES ព័ត៌មានជាតិ