បីថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តប៉ៃលិន ទទួលបានភ្ញៀវទេសចរណ៍ ជិត១០ម៉ឺននាក់

ប៉ៃលិន ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តប៉ៃលិន មានមានភ្ញៀវទេសចរណ៍ធ្វើដំណើរទស្សនាកម្សាន្តទូទាំងខេត្ត សរុបចំនួន ៩៦,៦០៥ នាក់ ។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តប៉ៃលិន បានអោយដឹងថា ក្នុងឧកាសបុណ្យភ្ជុំបិណ្យឆ្នាំ២០២៥នេះ ទោះបីជាស្ថានភាពព្រំដែនកម្ពុជាថៃ មានការតានតឹងក៏ដោយ ក៏នៅមានបងប្អូនប្រជាពលរដ្ឋ ទៅទីវត្តអារាមនិងមកពីទីជិតឆ្ងាយ ជួបជុំបងប្អូន ដើរកំសាន្តដែរ ។ ដោយក្នុងនោះសម្រាប់ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរណ៍សរុប ភ្ញៀវជាតិ ៤,៧៩៦នាក់ ដោយពុំមានភ្ញៀវបរទេស នោះទេ ។ សម្រាប់ថ្ងៃទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរណ៍ក្នុងស្រុក ចំនួន៣៦,៨៧៦ នាក់,ភ្ញៀវបរទេស ១០៧ នាក់។ សរុបភ្ញៀវទេសចរណ៍មានចំនួន ៣៦,៩៨៣ នាក់ ។ ថ្ងៃទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវជាតិ ៥៤,៩៣២ នាក់ភ្ញៀវបរទេស ១២០នាក់ សរុបភ្ញៀវទាំងអស់ ៥៥,០៥២ នាក់ ។

សរុបភ្ញៀវទេសចរទាំង ៣ថ្ងៃរួមមាន ៖ ភ្ញៀវជាតិមានចំនួន ៩៦,៦០៥ នាក់ ប្រៀបធៀបទៅនិងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៤ មានចំនួន ៨៧,៩៧៩ ឃើញថា កើនឡើងចំនួន ៩.៨០% ។ ភ្ញៀវអន្តរជាតិ មានចំនួន ២២៧ នាក់ បៀបធៀបនិងចំនួនភ្ញៀវអន្តរជាតិឆ្នាំ២០២៤ ដែលមានចំនួន ៦២២៤ នាក់ ឃើញថាចំនួនថយចុះ ចំនួន ៩៦.៣៥% ។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបចំនួន ៩៦,៨៣១ នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៤ ដែលមានចំនួនសរុប ៩៤,២០៣ នាក់ កើនឡើងចំនួន ២.៧៨% ៕

CATEGORIES
Share This