មន្ត្រីជំនាញ បន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រស្រុកឯកភ្នំ

បាត់ដំបង ៖ យោងតាមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ផាត់ សុភ័ក្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានដឹកនាំកម្លាំងសហការជាមួយកំលាំងយោធភូមិភាគទី៥  កំលាំងតំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានបន្តចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ច ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ។

នៅក្នុងយុទ្ធនាការខាងលើនេះ សមត្ថកិច្ចជំនាញបានប្រើប្រាស់មធ្យោបាយកាណូតស្មាច់០៣គ្រឿង និងកម្លាំងសរុប ១១នាក់ ចុះនៅចំនុចបឹងកាប់មង-បឹងអន្លង់តាអួ (អតីតឡូត៍នេសាទលេខ៥)ស្ថិតនៅភូមិពាមសីមា ឃុំព្រៃចាស់ ស្រុកឯកភ្នំ និងបានធ្វើការកាប់បំផ្លាញ ឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅនិងកន្លែងផងដែរ។

លោកអនុសេនីយ៍ឯក ផាត់ សុភ័ក្រ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំ បានបញ្ជាក់ថា វត្ថុតាងល្មើសដែលត្រូវបានកាប់បំផ្លាញចោលរួមមាន ,របាំងសាច់អ៊ួន ប្រវែង ១៥៥០ម៉ែត្រ ,បង្គោល ៣៥០ដើម , ឡុកចាប់ត្រី ៧គ្រឿង និងបានព្រលែងត្រីចំរុះចំនួន៤០គីឡូក្រាមផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This