មនុស្ស០៧នាក់ រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី០៧នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងរថយន្តពីរគ្រឿង បុកគ្នានៅវេលាម៉ោង១៩និង១០ នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវហៃវេ ចំណុចផ្លូវប្រសព្វបាហៃ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា  ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្ដម៉ាក HIGHLANDER ពណ៌ស ០១គ្រឿង ពាក់​ផផ្លាកលេខ ភ្នំពេញ2AS-8997 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាឪពុកម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង (ឆ្លងផ្លូវ)ចំំណែករថយន្តម្ខាងទៀតម៉ាក LEXUS .GS 300ពណ៌ទឹកប្រាក់ ដោះផ្លាកលេខបាត់ បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរប្រុសស្រីសរុប០៥នាក់ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលមកបុកHIGHLANDER ពេញទំហឹងបណ្តាលអោយក្រឡាប់ធ្លាក់ចូលប្រឡាយទឹករងរបួស០២នាក់ ចំណែកភាគីខាងរថយន្ត LEXUS .GS 300 .៥នាក់រងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុរួចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This