កម្លាំងគណបញ្ជាការឯកភាពស្រុកសង្កែ បន្តចុះបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង

បាត់ដំបង ៖ កម្លាំងគណបញ្ជាការឯកភាពស្រុកសង្កែ នៅថ្ងៃទី១៣ .១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបន្តចុះបង្រ្កាបបទល្មើសជលផល ចំនួន០២ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក នាង ច័ន្ទថារ៉ា អភិបាល នៃគណៈអភិបាលស្រុកសង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងក្រោមការដឹកនាំរបស់លោក គ្រឿម រដ្ឋា អភិបាលរងស្រុក ដោយប្រើប្រាស់កម្លាំងចំនួន២២នាក់ និងកាណូតស្មាច់០៥គ្រឿង ចុះទៅលើទីតាំងចំនួន០២ ក្នុងនោះចំណុចអន្លង់ខ្ទីងមួយកន្លែង និងចំណុចបឹងសួងមួយកន្លែង ដកហូតបានឧបករណ៍នេសាទល្មើសច្បាប់រួមមាន ៖ សាច់អួនក្រឡាល្អិតចំនួន ៧៥០ម៉ែត្រ .បង្គោល ៣២០ដើម និងឡុកដាក់ត្រីចំនួន ០៣គ្រឿងផងដែរ។

លោកបានបញ្ជាក់ថា រាល់ឧបករណ៍នេសាទខុសច្បាប់ដែលដកហូតបានទាំងអស់នោះ ត្រូវបានកម្លាំងជំនាញបានធ្វើការកាប់បំផ្លាញ និងដុតចោលនៅនឹងកន្លែងផងដែរ ៕

ដោយ ៖ សាលី

CATEGORIES
Share This