មនុស្សប្រុសស្រី០២នាក់ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយបណ្តាលអោយរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូដឹកគ្នា

បាត់ដំបង ៖ មនុស្សប្រុសស្រី០២នាក់ ត្រូវបានរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយ បណ្តាលអោយរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូដឹកគ្នាកាលពីវេលាម៉ោង​២២ និង២០នាទី​ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវភ្លោះឯកភ្នំ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាកHONDA VARIO ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1JS-4314 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាស្ត្រីម្នាក់ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក០១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូពីក្រោយអូសជាជាច្រើនម៉ែត្របណ្តាលអោយរងរបួសធ្ងន់ទាំងពីរនាក់ រួចបន្តបើកគេចខ្លួនបាត់ស្រមោល បន្សល់ទុកតែផ្លាកលេខ កំពង់ចាម 2A-7662។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This