ក្រុមអ្នកបង្កើតមាតិការល្បីឈ្មោះ ជនជាតិអាមេរិក នាំអំណោយ ជំនួយដល់ពលរដ្ឋភៀសសឹកព្រៃចាន់
បន្ទាយមានជ័យ ៖ អ្នកបង្កើតមាតិការល្បីឈ្មោះ ជនជាតិអាមេរិក លោក Chris Rodriguez រួមនឹងមិត្តរួមការងារអាមេរិក លោក Jesse Turtle Thompson និងលោក China Mac បាននាំយកអំណោយអង្ក និងទឹកសុទ្ធ ជំនួយដល់ប្រជាពលរដ្ឋភៀសសឹក ភូមិព្រៃចាន់ ។
ការណ៍នេះធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅបរិវេណវត្តច័ន្ទស៊ី ស្ថិតក្នុងឃុំកូប ទីរួមស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការទទួលស្វាគមន៍ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
ក្នុងដំណើរនេះ ក្រុមអ្នកផលិតមាតិកាប្រចាំបណ្តាញសង្គមទាំងបីរូប បានបន្តការចុះពិនិត្យ និងរាយការណ៍អំពីស្ថានភាពជាក់ស្តែងនៅ ភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ដោយពិនិត្យមើលស្ថានភាពប្រចាំតំបន់ និងការប្រឈមមុខរបស់ប្រជាពលរដ្ឋ រួមនិងកងកម្លាំងប្រចាំការនៅទីនោះ។
ក្រោយពេលបានឃើញស្ថានភាពពិតប្រាកដ និងទទួលបទពិសោធន៍ផ្ទាល់នោះ អ្នកផលិតមាតិការអាមេរិក ទាំង ៣ បានសរសើរពលរដ្ឋកម្ពុជាថា មានចរិតរួសរាយរាក់ទាក់ ត្រូវការសន្តិភាព និងសង្ឃឹមចង់ឃើញភាពស្ងប់ស្ងាត់ពិតប្រាកដបន្ត។
ក្រុមអ្នកផលិតមាតិកា បានកោតសរសើរដល់ កងកម្លាំងដែលកំពុងថែរក្សាសន្តិភាព ក្នុងតំបន់បង្ហាញភាពចាស់ទុំ អត់ធ្មត់ និងការមិនតបតវិវាទ ពុំមានអាវុធក្នុងដៃក្នុងអំឡុងបេសកកម្មបំពេញភារកិច្ច ៕









ដោយ ៖ លី គឹមហាក់


