ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវ១ខ្សែរ ចាប់ពីកែងភូមិមិត្តភាព ភ្ជាប់ទៅមន្ទីរពេទ្យបង្អែកដីថ្មី
ប៉ោយប៉ែត ៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតីក្នុងពិធីបើការដ្ឋានស្ថាបនាផ្លូវ០១ខ្សែរ ចាប់ពីកែងភូមិមិត្តភាព ភ្ជាប់ទៅមន្ទីរពេទ្យបង្អែកដីថ្មី ។
ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែត លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងមន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ ។
ផ្លូវដែលត្រូវបានស្ថាបនានេះ មានប្រវែង៥៨០ម៉ែត្រតភ្ជាប់ពីកែងភូមិមិត្តភាព ទៅមន្ទីរពេទ្យបង្អែកដីថ្មី នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។






ដោយ ៖ លី គឹមហាក់


